Post Top Ad

Wednesday, March 01, 2017

ថ្ងៃនេះបវរកញ្ញា​ពិភពលោក និង​បវរកញ្ញា​ខ្មែរ​អា​មេ​រិ​ក ចូលរួម​សកម្មភាព​អប់រំ​បរិស្ថាន ​ឆ្នេរ​ឯករាជ្យ ខេត្ត​ព្រះ​សីហ​នុ

 នៅ​ព្រឹក​ថ្ងៃ​ទី​ ខែមីនា ឆ្នាំ ​២០១៧ ជ័យ​លា​ភី​បវរកញ្ញា​ពិភពលោក ២០១៦ និង​បវរកញ្ញា​ខ្មែរ​អា​មេ​រិ​កង បាន​ចូលរួម​សកម្មភាព​អប់រំ​បរិស្ថាន នៅ​តាម​បណ្តោយ​ឆ្នេរ​ឯករាជ្យ ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​ចូល​រម​ពី​ក្រសួងបរិស្ថាន អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​សីហ​នុ មន្ទីរ​ទេសចរណ៍ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ព្រះ​សីហ​នុ និង​សាធារណជន​សរុប​ប្រមាណ​ជាង​១០០​នាក់​។
លោក អ៊ា​ង សុ​ផល្លែ​ត អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែង​ថា ការ​អប់រំ​ផ្សព្វផ្សាយ​នេះ ធ្វើ​ឡើង​ដើម្បី​បំផុស​ចលនា​ចូលរួម​ពី​មហាជន​ទូទៅ​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ចូលរួម​ក្នុង​ការ​ថែរក្សា​បរិស្ថាន​តំបន់ឆ្នេរ​សមុទ្រ ដែល​ជា​តំបន់​ទេសចរណ៍ ធម្មជាតិ​ដ៏​ស្រស់​ស្អាត​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ទៅ​លេង​កំសាន្ត​។

ខេត្ត​ព្រះ​សីហ​នុ

តាម​រយៈ​កម្មវិធី​នេះ ក៏​មានការ​បង្ហាញ​ពី​ប្រតិភូ​បវរកញ្ញា​ពិភពលោក​នូវ​សារៈ ប្រយោជន៍​នៃ​ធនធាន​សមុទ្រ និង​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដែល​ជួយ​ទ្រទ្រង់​ដល់​វិស័យ​អេកូ​ទេសចរណ៍ ការ​ថែរក្សា​ជីវចម្រុះ និង​ការ​លើកកម្ពស់​ជីវភាព​របស់​ប្រជា​ល​រដ្ឋ​។ ជាមួយ​គ្នា​នេះ​ដែរ ប្រតិភូ​បវរកញ្ញា​ពិភពលោក ក៏​បាន​ផ្តល់​សារ​អប់រំ​បរិស្ថាន​មួយ​ចំនួន​ជា​ភាសា​ខ្មែរ​ដល់​សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​តាម​រយៈ​កម្មវិធី​នេះ​ទៅ​ដល់​អ្ម​ក​ផ្តល់​សេវាកម្ម​ទេសចរណ៍ និង​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ប្រធានបទ    «​សប្បុរសធម៌​ដើម្បី​បរិស្ថាន និង​ទេសចរណ៍​នៅ​កម្ពុជា​»៕

បវរកញ្ញា​ពិភពលោក

ដោយ៖NSN