អ្នកត្រូវតែមានប្រយោគខ្លះដែលអ្នកគួរតែត្រៀមវាអោយបានរួចរាល់មុនពេលការសម្ភាសន៍ជិតចូលមកដល់។ នៅពេលដែលធ្វើការសម្ភាសន៍នោះអ្នកគួរនិយាយបែបណាអោយមានការពាក់ព័ន្ធទៅនឹងជំនាញក៏ដូចជាគុណសម្បត្តិដែលអ្នកមាន។ នេះគឺជាប្រយោគទាំង៥ដែលអ្នកមិនគួរនិយាយនៅកំឡុងពេលសម្ភាសន៍ការងារម្ដងៗ រួមមាន៖
១/ តើខ្ញុំអាចទទួលបានប្រាក់ខែប៉ុន្មានដែរពីការងារនេះ៖
អ្នកត្រូវគិតថាវាសាកសមទេដែលអ្នកចាប់ផ្ដើមសាកសួរពីប្រាក់ខែមុនថៅកែរបស់អ្នកសួរ។ វាអាចជាសញ្ញាមួយដែលបង្ហាញថាអ្នកធ្វើការនៅទីនោះគឺគិតតែពីលុយប៉ុណ្ណោះ។ យល់ល្អអ្នកគួរចាំថៅកែសាកសួរពីរឿងប្រាក់ខែមុន រួចចាំពិភាក្សាគ្នាបន្តទៀតទើបជារឿងល្អ។
២/ សូមទោសខ្ញុំអាចលើកទូរស័ព្ទបានទេ៖
ជាការពិតណាស់មុននឹងចូលទៅដល់កន្លែងសម្ភាសន៍ការងារអ្នកត្រូវតែបិទទូរស័ព្ទអ្នកជាមុនសិន ព្រោះវាអាចរំខានដល់ដំណើរការនៃការសម្ភាសន៍។
៣/ តើខ្ញុំអាចចេញពីសម្ភាសន៍លឿនជាងនេះបានទេ៖
ពេលខ្លះអ្នកអាចមានការរវល់ផ្ទាល់ខ្លួននៅថ្ងៃសំខាន់នោះ។ ប៉ុន្តែអ្នកត្រូវគិតថាពួកគេចង់ធ្វើតេស្ដពីសមត្ថភាព ចំណេះដឹង ដែលអ្នកមាន។ ដូច្នេះពូកគេពិតជាត្រូវការប្រើប្រាស់ពេលវេលាយូរក្នុងការសម្ភាសន៍អ្នក។
៤/ តើខ្ញុំអាចផ្លាស់ប្ដូរម៉ោងធ្វើការបានទេ៖
នៅពេលអ្នកមិនទាន់ទទួលបានការងារពីពួកគេនោះ អ្នកមិនត្រូវបដិសេធពីម៉ោងធ្វើការភ្លាមនោះទេ។ វាជាការល្អប្រសិនបើអ្នកទទួលបានការងាររួចរាល់ហើយ រួចចាំពិភាក្សាគ្នាពីពេលវេលាធ្វើការម្ដងទៀតក៏វាគ្មានបញ្ហាអ្វីដែរ។
៥/ ខ្ញុំមិនមានសំណួរសួរទៅអ្នកទេ៖
ជាធម្មតានៅម៉ោងចុងបញ្ចប់នៃការសម្ភាសន៍នោះ ពួកគេនឹងសួរទៅអ្នកថាតើមានសំណួរអ្វីដែលចង់សួរមកកាន់ក្រុមហ៊ុនយើងដែរទេ?
ប្រសិនបើអ្នកមិនមានសំណួរនោះវាហាក់ដូចជាសញ្ញាបញ្ជាក់ថាអ្នកគ្មានការចាប់អារម្មណ៍ទៅនឹងការងារក៏ដូចជាក្រុមហ៊ុននោះទាល់តែសោះ។ ដូចនេះអ្នកត្រូវរៀបចំសំណួរ ខ្លះៗ សម្រាប់សួរទៅកាន់ពួកគេវិញ។អ្នកគួរតែសាកសួរពួកគេបន្ថែមពី ប្រវត្តិក្រុមហ៊ុនរបស់គេខ្លះៗកាន់តែប្រសើរ។
ប្រភព៖ Chatsheet