«The sun» របស់អង់គ្លេសនាពេល ថ្មីៗកន្លងមកផ្សាយថា អេស្ប៉ាញបានបង្កើត«រដ្ឋមន្ត្រីក្រសួងសិច» លើកដំបូងដោយ មានតួនាទីទ្រទ្រង់ដល់គូស្នេហ៍ ក្នុងគោលបំណងជំរុញអត្រាកំណើតដែលធ្លាក់ចុះជារឿយៗ ។ បច្ចុប្បន្នអេស្ប៉ាញស្ថិតនៅចំណាត់ថ្នាក់ដំបូង នៃប្រទេសមានអត្រាកំណើតទាបបំផុត ក្នុងចំណោមប្រទេសអភិវឌ្ឍន៍ ។
លោកនាយករដ្ឋមន្ត្រី Mariano Rajoy បានតែងតាំងលោកស្រី Edelmira Barreiraធ្វើជារដ្ឋមន្ត្រីក្រសួងសិច ដើម្បីជំរុញដល់ពលរដ្ឋអេស្ប៉ាញមានកូនច្រើន ព្រោះបច្ចុប្បន្នកំពុងប្រឈមមុខលើវិបត្តិប្រជាជនធ្លាក់ចុះដោយអត្រាកំណើតទាបជាងការស្លាប់ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកាលពីឆ្នាំ២០១៦ ។
ក្រុមអ្នកជំនាញបញ្ជាក់ថា ម៉ោងធ្វើការមានរយៈពេលយូរ ការទទួលទានអាហារយប់ជ្រៅ និងចូលសម្រាន្តនៅពេលយប់ គឺជាផ្នែកមួយនៃប្រភពធ្វើឱ្យមនុស្សនៅក្នុងប្រទេសនេះមានពេលសម្រាប់រួមរ័កតិចតួច ។
លោកRafael puyol ពីសាលា«IE Businessschool» នៅក្រុងម៉ាឌ្រីត បញ្ជាក់ថា «បញ្ហាទាំងនេះ គឺជាឧបសគ្គដល់ការបង្កើតក្រុមគ្រួសារ និងនៅពេលពួកគេមានកូនតែម្នាក់ ចាត់ទុកថា ជាស្ថានភាពដ៏អាក្រក់បំផុត» ។
ចាប់តាំងពីឆ្នាំ២០០៨ រហូតមក អត្រាកំណើតនៅអេស្ប៉ាញ បានធ្លាក់ចុះជាង១៨% ខណៈពេលចំនួនគូស្នេហ៍ដែលគ្មានកូនកើនខ្ពស់ដល់ទៅ៣ដង ពីចំនួន ១,៥លានគូ ក្នុងឆ្នាំ១៩៧៧ ដល់៤,៤លានគូក្នុងឆ្នាំ២០១៥ ។
ស្ត្រីអេស្បា៉ញភាគច្រើនបញ្ជាក់ថា ចង់មានកូន២នាក់ ឬច្រើនជាងនេះ ប៉ុន្តែនៅក្នុងឆ្នាំ២០១៥ ឃើញថា ស្ត្រីដែលមានអាយុពី ១៨ដល់៤៩១ឆ្នាំ ជាមធ្យមមានកូន ១,៣នាក់ទាបជាងតួលេខរបស់ EU ដែលមានកម្រិតមធ្យម ១,៥៨នាក់ ។ អង្គភាពផ្នែកគោលនយោបាយគ្រួសារបានដាក់ទោសលើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ជាប្រភពធ្វើឱ្យស្ត្រីសម្រេចចិត្តមានកូនក្នុងពេលមានអាយុច្រើន ៕
ប្រភព៖ Thesun