និយោជក
ភាគច្រើនមិនចំណាយពេលយូរដើម្បីអាន CV របស់បេក្ខជន ដែលដាក់ពាក្យនោះទេ
ពោលគឺការស្រាវជ្រាវថ្មីមួយបានឲ្យដឹងថា ពួកគេចំណាយពេលជាមធ្យមត្រឹមតែ៣នាទីប៉ុណ្ណោះដូច្នេះបើការសរសេរក្បាលដំបូងខុសច្រើន ពួកគេនឹងមិនចំណាយពេលអានវាបន្តទៀតឡើយ។
ការស្ទង់មតិដែលរៀបចំដោយ New College of Humanities ទៅលើនិយោជកចំនួន
២០០០នាក់ នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស បានរកឃើញថា
បេក្ខជនរាប់ពាន់នាក់បានបាត់បង់ឱកាសការងារ ដោយសារកំហុសមួយចំនួនក្នុងការសរសេរប្រវត្តិរូបសង្ខេបរបស់ពួកគេ
មិនបានត្រឹមត្រូវ។ដូច្នេះ ដើម្បីចៀសវាងកុំឲ្យកំហុសទាំងនោះកើតលើរូបអ្នក សូមស្វែងយល់នូវកំហុសធំៗខាងក្រោមសម្រាប់ CV ជាភាសាអង់គ្លេស៖
១. កំហុសពាក្យ និងកំហុសវេយ្យាករណ៍ឧទាហរណ៍៖ You’re ទៅជា Your ឬ Their ទៅជា There ជាដើម។
២. មិនមានភ្ជាប់លិខិតអម (Cover Letter) ឬមានដែរ តែសរសេរមិនគួរឲ្យចាប់អារម្មណ៍
៣. ព័ត៌មានទាំងអស់ត្រូវតែជាការពិត ដែលអាចជឿទុកចិត្តបាន កុំសរសេរអួតជ្រុល ហួសពីការពិត
៤. សរសេរវែងពេកត្រូវសរសេរឲ្យខ្លី និងខ្លឹម ហើយត្រូវចំណុច។ ពីរទំព័រគឺសមរម្យ។
៥. មិនត្រូវឲ្យ CV មានបន្ទាត់ជុំវិញ និង Background ក្រដាសឆើតឆាយពេកទេ ធម្មតាបានហើយ
៦. សរសេរតែព័ត៌មាន ឬបទពិសោធន៍ណាទាក់ទងនឹងមុខតំណែង ដែលលោកអ្នកស្នើសុំប៉ុណ្ណោះ
៧. ការប្រើប្រាស់អ៊ីម៉ែលមិនសមរម្យ ដូចជា johncute168@hotmail.com
៨. ការលេងពុម្ពអក្សរ និងទំហំ មិនត្រឹមត្រូវតាមស្តង់ដារពុម្ពអក្សរដែលគួរប្រើគឺ Times New Roman ទំហំ ១២ លើក្រដាស A4
ដោយ៖ Veasna
ប្រភព៖ MorningHR