ថ្លើមមានតួនាទីសំខាន់ខ្លាំងណាស់ ក្នុងការកម្ចាត់សារធាតុពុល ដែលមាននៅក្នុងរាងកាយ។ ថ្លើមរបស់យើងតែងតែ មានបញ្ហាផ្សេងៗកើតឡើង ពីព្រោះយើងមិនដែលមានការប្រុងប្រយ័ត្ន ទៅលើការរស់នៅជាប្រចាំថ្ងៃរបស់អ្នក។ ថ្លើមយើងអាចមានបញ្ហា បាននៅពេលណា ដែលយើងទទួលទានស្រា ជក់បារី និងប្រើប្រាស់ថ្នាំហួសកម្រិត។
នៅពេលដែលថ្លើមរបស់ យើងមានបញ្ហាវាអាចបង្ក អោយរាងកាយរបស់យើង មានបញ្ហាផ្នែករំលាយអាហារ កម្រិតជាតិស្ករនៅក្នុងឈាម មានសភាពមិនប្រក្រតី។ ខាងក្រោមនេះ គឺជារោគសញ្ញាមួយចំនួន ដែលបង្ហាញថាថ្លើមរបស់អ្នកមានបញ្ហា៖
– ឧស្សាហ៍វិលមុខ
– លាមកមានពណ៌ស្លេកៗ
– អ្នកមានអារម្មណ័ថាចត់ៗក្រោយពីទទួលទានអាហារ
– កើតឫសដូងបាត
– មានការឈឺចាប់ក្រោយពីទទួលទានអាហារដែលមានជាតិខ្លាញ់
– មានការឈឺចាប់ពីលើភ្នែក
– ឧស្សាហ៍អស់កម្លាំង
– មានការឈឺចាប់ក្រោមឆ្អឹងស្មា
ដោយ៖ NSN