Post Top Ad

Thursday, March 09, 2017

៦សំនួរ ដែរអាចធ្វើ​ឱ្យរឿង​លើ​គ្រែ​​របស់​អ្នក​កាន់តែ​ប្រ​សើរ​ឡើង

ពិត​ណាស់ នៅ​ពេល​អ្នក​ដឹង​ពី​អ្វី​ដែល​អ្នក​ចង់​បាន​នោះ​អ្នក​ត្រូវ​ការ​ចែក​រំលែក​ពីភាព​ចង់​បាន​ជា​មួយ​នឹង​គូស្នេហ៍​របស់​អ្នក។ នេះ​អាច​ជា​ជំហាន​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​សម្រាប់​មនុស្ស​ជា​ច្រើន។ គូស្នេហ៍​ភាគ​ច្រើន​កម្រនិយាយ​ពីរឿង​រួមភេទ​ណាស់ តែ​ពេល​នៅ​តែ​ម្នាក់​ឯង​អាច​ចែក​រំលែក​ដោយ​បើក​ចំហរ​ពីចំណង់​របស់​ពួក​គេ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​អាច​ជោគជ័យ​លើ​ទំនាក់​ទំនង​ដោយ​បើក​ចំហរ​ជាមួយ នឹង​គូស្នេហ៏​របស់​អ្នក នោះ​សក្តា​នុពល​នៃ​ជីវិត​រួមភេទ​របស់​អ្នក​កាន់​តែ​កើន​ឡើង​ទ្វេដង។

ការ​មាន​ប្រា​ស្រ័យ​ទាក់​ទង​ជាមួយ​នឹង​ចំណង់​ជា​ច្រើន​របស់​អ្នក​អាច​ធ្វើ​ឲ្យ​មាន​ភាព​ស្និទ​ស្នាល​ដែល​មិន​គួរ​ឲ្យ​ជឿ និង​ដំណើរ​ការ​ដែល​មាន​ភាព​រ៉ូមែន​ទិច ឬ​ក៏​វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ក៏​ថា​បាន។ អ្នក​នឹង​បាន​ជួប​នឹង​គូស្នេហ៍​ដែល​អ្នក​មិន​ដែល​បាន​ស្គាល់ បាន​ដឹង​ពី​មុន​មក។  អ្នក​នឹង​ធ្វើ​ការ​សន្មត និង​មាន​ការ​ភាន់​ច្រលំ។ អ្នក​នឹង​លុប​បំបាត់​រាល់​គំរូ ឬលំនាំ​ណា​ដែល​មិន​សាក​សម​នឹង​អ្នក​ត​ទៅ​ទៀត។ ធ្វើ​ឲ្យ​លែង​មាន​កំហុស ការ​ពិភាក្សា និង​ការ​ចរ​ចា​ពី​ចំណង់​ជា​មួយ​គ្នា​អាច​ផ្លាស់​ប្តូរ​ទំនាក់​ទំនង​របស់​អ្នក។
មុន​ពេល​អ្នក​ចាប់​ផ្តើម​និយាយ​ពីការ​រួមភេទ យល់​ព្រម​ដោយ​បើក​ចិត្ត​ឲ្យ​ទូលាយ និង​ដោយ​គ្មាន​ការ​វិនិច្ឆ័យ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ការ​ទទួល​ស្គាល់​នូវ​អ្វី​ដែល​គូស្នេហ៍​របស់​អ្នក​ចង់​បាន គឺ​មិន​មែន​ជា​ការ​តិទៀន​ពី​ជីវិត​រួមភេទ ដែល​កើត​ឡើង​នោះ​ទេ ប៉ុន្​តែ​ជា​គោល​ដៅ​ដឹក​នាំ​ទៅ​រក​ក្តី​សុខ និង​ភាព​ស្និទ​ស្នាល​កាន់​តែ​ខ្លាំង។ ការ​សន្ទនា​ជា​មួយ​គ្នា​ពិត​ជា​មាន​ភាព​ប្រសើរ​បំផុត​ក្នុង​ខណៈ​ពេល​ដើរ​លេង ណាត់​ជួប​គ្នា​ញ៉ាំអាហារ​ពេល​ល្ងាច  ឬក៏​ដំណើរ​លើ​ដង​ផ្លូវ​ដែល​មាន​រយៈ​ពេល​យូរ ដូច្នេះ​អ្នក​ត្រូវ​ហ៊ាន​និយាយ​ពីការ​រួម​ភេទពេល​ណាក៏​ដោយ​ឲ្យ​តែ​អ្នក​មាន​ពេល​វេលា​ផ្ទាល់​ខ្លួន​ជា​មួយ​គ្នា។

ប្រសិន​អ្នក​ចាប់​ផ្តើម​ចែក​រំលែក​នូវ​ចំណង់​របស់​អ្នក ត្រូវ​ចាប់​ផ្តើម​នឹង​សំណួរ​សាមញ្ញ​ខាង​ក្រោម​នេះ៖

១. តើ​បង/អូន​ត្រូវការ​ស្ទាប​អង្អែលបែប​ណា?
២. តើ​មាន​ផ្នែក​ណាខ្លះ​ ដែល​អ្នក​ចង់​ឲ្យ​ដៃ​គូប៉ះពាល់​ជា​ញឹក​ញាប់​?
៣. តើ​អ្ន​កចង់​ឲ្យ​ដៃ​គូ​​ផ្គាប់​ចិត្ត​បែប​ណា ទើប​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​បំផុត?
 នៅ​ពេល​អ្នក​បាន​ទទួល​ជោគ​ជ័យ​លើ​ការ​ទំនាក់​ទំនង​អំពី​ការ​រួម​ភេទ និង​ចំណង់​របស់​អ្នក​រួច​មក, អ្នក​អាច​ចាប់​ផ្តើម​ការ​សន្ទនា​ដ៏​ជ្រាល​ជ្រៅ​របស់​អ្នកដើម្បី​ឲ្យ​ប្រធាន​បទកាន់​តែ​មាន​ភាព​ស្និទ​ស្នាល៖
៤. តើ​រឿង​អ្វី​ដែល​អ្នក​តែង​តែព្យាយាម​ធ្វើ​វា តែមិន​ដែល​បាន​សម្រេច​សោះ​កាល​ពីគ្រា​មុន?
៥. តើអ្វីមួយទៅដែល​អ្នក​ចូល​ចិត្ត​​ធ្វើ​កាល​ពី​អ្នក​នៅ​ក្មេង ប៉ុន្តែ​ខាន​បាន​ធ្វើ​វា​យូរ​មក​ហើយ?
៦. តើមាន​ទស្សនីយ​ភាព​មួយ​ពី​ភាព​យន្ត ដែល​ពិត​ជា​ធ្វើឲ្យ​អ្នក​មាន​ការ​ចាប់​អារម្មណ៍​ដែរ ឬទេ?
រឿងដែលសំខាន់នោះគឺការ​បើក​ចំហរ រាក់​ទាក់​និង​ការ​សន្ទនា​គ្នា​តាម​សម្រួល​ពីការ​រួមភេទ។ ការ​ដែល​អ្នក​និយាយ​គ្នា​ពីការ​រួមភេទ​កាន់​តែ​ច្រើន នោះ​សេរី​ភាព និង​ភាព​ស្មោះ​ត្រង់​ដែល​អ្នក​ស្វែង​រក​ពេល ដែល​អ្នក​ចង់​បាន​ក៏កាន់​តែច្រើន​ដែរ៕