Thursday, March 09, 2017

លោក THAE YONG-HO ថា ​លោក​គី​ម ជុង​អ៊ុ​ន នៅ​ពីក្រោយ​ការ​សម្លាប់​លោក​គី​ម ជុង​ណា​ម

យោង​តាម YONHAP ថា អតីត​អ្នកការទូត​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​ប្រចាំ​ក្រុង​ឡុ​ង​ដ៍ ហើយ​រត់ចោលជួរ​កាលពី​ឆ្នាំទៅ​មិ​ញ មក​កាន់​កូរ៉េ​ខាងត្បូង លោក THAE YONG -HO បាន​ធ្វើការ​វិភាគ​ពី​ការ​ធ្វើឃាត​លោក​គី​ម ជុង​ណា​ម នៅ​ម៉ា​ឡេ​ស៊ី ដោយ​លោក​និយាយ​ថា លោក​គី​ម ជុង​អ៊ុ​ន នៅ​ពីក្រោយ​ការ​ធ្វើឃាត​នោះ​ហើយ​យុវជន​គី​ម ហាន​សូល កូនប្រុស​លោក​គី​ម ជុង​ណា​ម ក៏​ជា​គោលដៅ​នៃ​ការ​សម្លាប់​ចោល​ដែរ ។
 Kim Jong Un,

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​មុខ​បណ្តា​អ្នកកាសែត​ជប៉ុន​នៅ​ក្រុង​សេ​អ៊ូ​ល លោក THAE គូសបញ្ជាក់​ថា ឆន្ទៈ​របស់​លោក​គី​ម ជុង​អ៊ុ​ន ពង្រីក​អំណាច​កំពូល​របស់​ខ្លួន​លាក់​ពីក្រោយ​ការ​ធ្វើឃាត​លោក​គី​ម ជុង​ណា​ម ព្រោះតែ​បងប្រុស​ម្តាយ​ទីទៃ​រូប​នេះ​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​សង្គម​កូរ៉េ​ខាងជើង ហើយ​បងប្រុស​រូប​នេះ​ជា​ឧបសគ្គ​ធំ​ទី​មួយ​សម្រាប់​ថែរក្សា​របប​របស់​លោក​ឱ្យ​បាន​យូរអង្វែង ។
លោក THAE បន្ត​ថា ដោយសារ​ការ​ទុក​លោក​គី​ម ជុង​ណា​ម អាច​ជះ​ឥទ្ធិពល​ដល់​ក្នុង​ផ្ទៃ​សង្គម​កូរ៉េ​ខាងជើង​ជាមួយ​ការ​បន្ត​ធ្វើ​បទ​សម្ភាសន៍​នានា​ជាមួយ​បណ្តាសារ​ព័ត៌មាន​លោក​ខាងលិច បែប​នេះ​អាច​អំពល់ទុក្ខ​ដល់​លោក​គី​ម​ជុង​អ៊ុ​ន ។ លោក​សន្និដ្ឋាន​ថា ការ​ធ្វើឃាត​លោក​គី​ម​ជុង​ណា​ម គឺ​តាម​បញ្ជា​របស់​លោក​គី​ម ជុង​អ៊ុ​ន ។
ទាក់ទិន​នឹង​យុវជន​គី​មហា​ន​សូល កូនប្រុស​លោក​គី​ម ជុង​ណា​ម អតីត​អ្នកការទូត​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​រូប​នោះ​វិភាគ​ថា សម្រាប់​លោក​គី​ម​ជុង​អ៊ុ​ន យុវជន​នេះ​ដាច់ខាត​ត្រូវ​កម្ចាត់​ចោល​។ គេ​ពុំ​ដឹង​ថា​តើ​រូបគេ​រស់នៅ​បាន​យូរ​ប៉ុណ្ណា​ឡើយ​។
ចំពោះ​សារធាតុបំពុល​លោក THAE គូសបញ្ជាក់​ថា កូរ៉េ​ខាងជើង​បាន​បង្កើត​បណ្តា​អាវុធ​ជីវសាស្ត្រ ចាប់តាំងពី​ទស​វត្ស​ឆ្នាំ​១៩៦០​មក​ម្ល៉េះ ។ នៅ​កូរ៉េ​ខាងជើង​គ្រួសារ​នីមួយ​ៗ​មាន​ឧបករណ៍​ការពារ​ប្រឆាំង​ការ​វាយប្រហារ​ដោយ​អាវុធ​ជីវៈគីមី និង​មាន​ថ្នាំ​ប្រឆាំង​ការ​ពុល ។
យុវជន​ម្នាក់​មុខ​ដូច​គី​មហា​ន​សូល គេ​ឃើញ​បង្ហាញខ្លួន​តាម​វី​ដេ​អូ​ឃ្លី​ប​មួយ​លើ YOUTUB ហើយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៨ មីនា ។ ក្នុង​វី​ដេ​អូ​យុវជន​រូប​នោះ​និយាយ​ថា គេ​ឈ្មោះ​គី​ម ហាន​សូល និង​ថា​ឪពុក​របស់​គេ​ត្រូវ​ធ្វើឃាត​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ