Post Top Ad

Saturday, March 11, 2017

ប្រភេទជំងឺមហារីកដែលកាចសាហាវបំផុតបានកើតមកលើក្មេងតូចដែល....!

សព្វថ្ងៃប្រភេទជំងឺដែលសាហាវ និងយកជីវិតមនុស្សច្រើនជាងគេគឺប្រភេទជំងឺមហារីក។ជំងឺមហារីកនេះវាមានច្រើនប្រភេទណាស់ ហើយវាអាចកើតមាននៅសឹងតែគ្រប់សរីរាង្គរបស់មនុស្ស។មនុស្សដែលអាចប្រឈមនឹងជំងឺនេះមិនរើសមុខ រឺក៏វ័យនោះទេ វាអាចកើតបាននៅលើគ្រប់មនុស្សទាំងអស់វបានក្លាយជាជំងឺដែលមនុស្សគ្រប់គ្នាត្រូវប្រុងប្រយ័ត្នបំផុត។ដោយសាតែវាជាជំងឺដែលកាចសាហាវមួយ នៅពេលដែលកើតជំងឺនេះហើយមានភាគរយតិចណាស់ដែលអាចព្យាបាលបាន។ជំងឺនេះដំបូងវាវិវត្តពីការដុះសាច់មួយប្រភេទដែលគ្រូពេទ្យបានអោយឈ្មោះវាថាជាដុំគីស។ជំងឺនេះបានកើតឡើងលើកុមារាម្នាក់នៅក្នុងប្រទេសថៃ គេបានកើតនូវជំងឺនេះក្នុងដំណាក់កាលចុងក្រោយទៅហើយ។


រឿងនេះបានកើតក្នុងខេត្ត Khon Kaen កុមារាម្នាក់នេះត្រូវបានគេប្រាប់អោយដឹងថាដំបូងគេមានដុំសាច់តូចមួយតែប៉ុណ្ណោះ តែឪពុកម្តាយរបស់ពួកគេមិនបានចាប់អារម្មណ៍។វាក៏បានវិវត្តខ្លួនក្លាយទៅជាសាច់គីស ហើយសាច់នោះក៏បានរីកធំឡើងយ៉ាងរហ័ស។ម្តាយឪពុកគេបានយកគេទៅព្យាបាល តែគ្រូពេទ្យបានប្រាប់ថាសាច់គីសនេះបានក្លាយេជារោគសញ្ញាមហារីកដំណាក់កាលចុងក្រោយទៅហើយ។បើចង់ធ្វើការព្យាបាល ពួកគេត្រូវចំនាយអស់ប្រាក់ច្រើនខ្លាំងណាស់ ពួកគេមានការពិបាកចិត្តខ្លាំងណាស់ចំពោះរឿងនេះ។ឪពុកម្តាយក្មេងនេះបានអំពាវនាវរកជំនួយ ពីសប្បុរសជន ចុងក្រោយគក៏ទទួលបានជំនួយពីអង្គការកុមារចំនួន៣០,០០០ បាតដើម្បីយកទៅព្យាបាលកុមារាម្នាក់នោះ៕




ប្រភព៖kom